នាព្រឹកថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣
លោក កន វណ្ណា ប្រធានការិយាល័យថវិកាមន្ទីរជំនាញ តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ថ្នាក់ខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។